(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញឈ្មោះ និងលេខទូរស័ព្ទ អធិការនគរបាលខណ្ឌទាំង១៤ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង នៅពេលមានតម្រូវការឲ្យជួយអន្ដរាគមន៍ផ្សេងៗ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា៖ «ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋ បានធ្វេីការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសួរលេខទូរស័ព្ទ លោកអធិការ នគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការផ្សព្វផ្សាយ និងផ្តល់ជូនជាថ្មី នៅលខទូរសព្ទដូចខាងក្រោម ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធ្វេីការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មេីស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គិភ័យកេីតមានឡេីងនៅតាមមូលដ្ឋាន»

*ទី១៖ ចំពោះករណីកេីតមានអគ្គិភ័យ សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ៦៦៦ ឬ ០១២ ៩៩៩ ៩៩៩
*ទី២៖ លេខទូរសព្ទក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ( សម្រាប់តែរាជធានីភ្នំពេញ )៕