(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ លោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត http://fna.asia/cfdd9a9

២៖ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា http://fna.asia/a2ad380 

៣៖ កម្ពុជា-វៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខរបស់ភាគីម្ខាងទៀតឡើយ http://fna.asia/741f2c1

៤៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការរិះគន់របស់អតីតរដ្ឋមន្រ្តីការបរទេសថៃ កាស៊ីត ភារម្យ និងតំណាងរាស្រ្តក្រុមប្រឆាំងម៉ាឡេស៊ី ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា និងថ្លែងថាអ្នករារាំងសម្តេចគឺជាការបំផ្លាញអាស៊ាន http://fna.asia/7643a3f 

៥៖ ឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីវៀតណាម http://fna.asia/be9a9a9 

៦៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី http://fna.asia/1d0302a 

៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងកូវីដ១៩ ក្នុងសហគមន៍ «២០កុម្ភៈ» http://fna.asia/f87b160 

៨៖ រដ្ឋមន្រ្តីក្រសួងអប់រំ៖ គ្មានការបន្ធូរបន្ថយចំពោះបេក្ខជនការប្រឡងបាក់ឌុបឆ្នាំនេះឡើយ បើទោះបីជាមានរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ http://fna.asia/1788693

៩៖ ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ http://fna.asia/fa11e37 

១០៖ កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងលុបបំបាត់ពន្ធត្រួតគ្នា ជាមួយហ្វីលីពីន, ជប៉ុន, តួកគី, ឡាវ, អេមីរ៉ាតអារ៉ាប់រួម និងមីយ៉ាន់ម៉ា http://fna.asia/ca710ec