(ភ្នំពេញ)៖ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលលោកជំទាវ ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតជូនពរនេះបានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាសូមថ្លែងនូវមនោសញ្ចេតនាគោរពប្រកបដោយកតញ្ញូតាធម៌ដ៍ជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសក្នុងការដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានជោគជ័យជាច្រើន។ យើងខ្ញុំទាំងអស់គ្នាពុំអាចបំភ្លេចបាននូវគំរូវីរភាព ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងទាំងអស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគំរូដ៏ប្រពៃ ដល់ការប្រតិបត្តិសម្រាប់យុវជនជំនាន់ក្រោយ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ សូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕