(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីការធ្វើម្ចាស់ផ្ទះកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ SEA Games 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ត្រូវបានប្រជុំអនុម័តរួចរាល់ហើយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកម៉ោង ១១៖២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ សូមអបអរសាទរ ពិសេសកីឡាករ-កីឡាការិនី និងមន្រ្តីកីឡាទូទាំងប្រទេស ។

នេះជាថ្ងៃប្រវត្តិសាស្រ្តនៃចលនាអូឡាំពិកកម្ពុជា ក្នុងការអនុម័តផែនការមេចុងក្រោយ ដើម្បីអនុវត្តន៍ឆ្ពោះទៅរកឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះសម្រាប់កីឡាដែលមានរយៈពេល២ឆ្នាំម្តង ក្រោយរង់ចាំអស់រយៈពេលជាង៥០ឆ្នាំមកនេះ ។

សូមរំលឹកផងដែរថា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍បានទទួលសិទ្ធិជាផ្លូវការក្នុងការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games ក្នុងឱកាស SEA Games 2015 នៅប្រទេសសិង្ហបុរី ជាមួយនឹង NOCC ក៏បានបើកកិច្ចប្រជុំស្តីពីផែនការមេ ២ដងមកហើយដែរ ៕

នៅព្រឹកម៉ោង ១១៖២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះ សូមអបអរសាទរ ពិសេសកីឡាករ-កីឡាការិនី និងមន្រ្តីកីឡាទូទាំងប្រទេស ។