(​អាមេរិក​)៖ តន្ត្រីករ​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង និង ប្រកបដោយ​ឥទ្ធិពល ដែល​មានឈ្មោះ​ថា Prince (​ព្រះអង្គម្ចាស់​) បាន​ទទួល​មរណភាព​ហើយ ស្ថិតក្នុង​វ័យ ៥៧​ឆ្នាំ នៅក្នុង​លំនៅដ្ឋាន​របស់​លោក​នា​រដ្ឋ Minnesota សហរដ្ឋអាមេរិក​អាមេរិក​។ នេះ​បើ​តាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១៦​។​

​ប៉ូលិស​អាមេរិក បាន​ចុះ​ទៅ​ត្រួតពិនិត្យ​លំនៅដ្ឋាន​របស់​លោក Prince ដែល​ស្ថិតនៅ​ឧទ្យាន Paisley Park កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង បាន​ប្រទះឃើញ​សាកសព​របស់​លោក​នៅ​លើ​ជណ្តើរ​។ បន្ទាប់​ពី នោះ​ប៉ូលិស​ក៏​មាន​ការសង្ស័យ​ចំពោះ​ការស្លាប់​នេះ និង​ចាប់ផ្តើម​ធ្វើ​ការស៊ើបអង្កេត លើ​ករណី​ខាងលើ​ភ្លាមៗ​។​

​គួរបញ្ជាក់​ថា​លោក Prince បាន​ក្លាយ​ជា​តារាចម្រៀង​ល្បីល្បាញ​ជា​សកល កាលពី​អំឡុង​ទសវត្សរ៍ ១៩៨០ ហើយ​អាល់​ប៊ុម ចម្រៀង​របស់​លោក​បាន​លក់​មកដល់​ឆ្នាំ ១៩៩៩ ក្នុង​មានដូចជា Purple Rain និង Sign O' the Times ជាដើម​។ លោក​បាន​បង្កើត​ចម្រៀង​ជាច្រើន​ដូចជា​ចង្វា​ក់ Rock Funk និង Jazz​។ អំឡុងពេល​នៃ​ភាពល្បីល្បាញ​លោក​បាន​លក់​អាល់​ប៊ុម​អស់ ១០០​លាន​បន្ទះ នៅ​ទូទាំង​ពិភពលោក​៕​