(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៨១,០៩៩នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០១,៧៧២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,២០៨នាក់ (ស្លាប់ ១៤៤,០៤២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៩០៣នាក់ (ស្លាប់ ៥០,៩៨១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៣១,៧១៣នាក់ (ស្លាប់ ៣១,២៦៥នាក់)
* ថៃ ឆ្លងចំនួន ២,២០២,០០១នាក់ (ស្លាប់ ២១,៥០១នាក់)
* វៀតណាម ឆ្លងចំនួន ១,៦០៤,៧១២នាក់ (ស្លាប់ ៣០,៥៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,១១៤នាក់ (ស្លាប់ ១៩,២៤២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៦,៧២០នាក់ (ស្លាប់ ៨១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៣៤នាក់ (ស្លាប់ ៣,០០៦នាក់)
* ទ្បាវ ឆ្លងចំនួន ១០១,៨៦៥នាក់ (ស្លាប់ ២៨៨នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕