(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីជំរុញឲ្យសាធារណជនទូទៅ ស្វែងយល់ និងតាមដាន អំពីបញ្ហាអាកាសធាតុរបស់ប្រទេសកម្ពុជា តាមរយៈគេហទំព័ររបស់ក្រសួង www.cambodiameteo.com ជាជាងជឿទៅលើព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Facebook។

ការអំពាវនាវរបស់ក្រសួងធនធានទឹក យ៉ាងដូច្នេះធ្វើឡើងក្រោយពេលដែល អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួន បានបង្ហោះព័ត៌មានពាក់ព័ន្ធ បញ្ហាអាកាសធាតុ ដោយមិនបានបញ្ជាក់ពីពេលវេលា និងទីតាំង ដែលនាំមានការភាន់ច្រឡំ និងការភ័យខ្លាចដល់មហាជន៕