(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦០៩,១៧៥នាក់ហើយ ដែលកើនឡើងជាង១ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០០,៥៤៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦០,៦៧៧នាក់ (ស្លាប់ ១៤៤,០១៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៧៣០នាក់ (ស្លាប់ ៥០,៧៨៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧២១,៥៤៤នាក់ (ស្លាប់ ៣១,១៣៥នាក់)
* ថៃ ឆ្លងចំនួន ២,១៩៤,០៥៣នាក់ (ស្លាប់ ២១,៤០៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៥៥៥,៤៥៥នាក់ (ស្លាប់២៩,៧៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៣៨០នាក់ (ស្លាប់ ១៩,២២៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៦,១០៥នាក់ (ស្លាប់ ៨១៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤២៣នាក់ (ស្លាប់ ៣,០០៥នាក់)
* ទ្បាវ ឆ្លងចំនួន ៩៩,៣៩៦នាក់ (ស្លាប់ ២៧៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤១២នាក់ (ស្លាប់៩៨នាក់)៕