(ភ្នំពេញ)៖ នៅទីបំផុតកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។

នេះបើយោងតាមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់៕

សូមចុចទស្សនារូបភាពនៃការបង្ក្រាបក្រុមចោរប្លន់៖
https://t.me/freshnewsasia/79158