(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះជាលើកទី១ហើយ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លងថ្មីរកឃើញ៧នាក់, ជាសះស្បើយ១១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៧៥លាននាក់ ស្លាប់ជាង ៥លាន ៣៧ម៉ឺននាក់ និងជាសះស្បើយជាង ២៤៦លាន ៦៧ម៉ឺននាក់!

៣៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅតែជាបញ្ហាអាទិភាពដែលដើរទន្ទឹមគ្នា ជាមួយការបើកប្រទេស

៤៖ ប្រទេសឡាវកើតមាន «គ្រោះរញ្ជួយដី» រហូតដល់ទៅ២លើក នៅថ្ងៃចន្ទនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ ខាងមុខនេះ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៩នាក់ស្លាប់ក្នុង ១ថ្ងៃ

៧៖ សម្ដេចក្រឡាហោម ស ខេង៖ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ក្រោយពេលជំងឺកូវីដ១៩ ធូរស្រាល, ជាមធ្យមស្លាប់៥នាក់ក្នុងមួយថ្ងៃ

៨៖ ថៃ៖ មនុស្ស ២,៥២៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៩៖ រាជរដ្ឋាភិបាល ព្រួយបារម្ភកាន់តែខ្លាំង ពីការសាយភាយគ្រឿងញៀន ក្រោយឧក្រិដ្ឋជនយកកម្ពុជាជាកន្លែងកែច្នៃ

១០៖ ចក្រភពអង់គ្លេស មើលឃើញការកើនឡើងយ៉ាងគំហុក នូវករណីឆ្លងមេរោគបំប្លែងថ្មី Omicron

១១៖ ក្រសួងការបរទេសចេញសេចក្តីប្រកាសផ្លូវការ អំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីវៀតណាមមកកាន់កម្ពុជា រយៈពេល២ថ្ងៃ

១២៖ ប្រទេសថៃអាចនឹងអនុវត្ត វិធានការចត្តាឡីស័កឡើងវិញ ចំពោះភ្ញៀវទេសចរបរទេស ជាការឆ្លើយតបនឹងមេរោគ «អូមីក្រុង»

១៣៖ អាជ្ញាសាលា អាជ្ញាធរ និងសមត្ថកិច្ច ចុះអនុវត្តដីកាសម្រេចតុលាការ ដែលបង្គាប់ឲ្យស្រាវជ្រាវស្ថានភាពបច្ចុប្បន្នអគារកម្មសិទ្ធិ លោក សម រង្ស៊ី នៅសង្កាត់ចាក់អង្រែលើ

១៤៖ សមាជិកទាំង៩០រូប ត្រូវបានជ្រើសតាំង ក្នុងការបោះឆ្នោតអាណត្តិថ្មីនៃសភាហុងកុង

១៥៖ រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃនៅថ្ងៃប្រឡងបាក់ឌុប

១៦៖ ប្រមុខការទូតចិន៖ «ចិនមិនខ្លាចការប្រឈមមុខដាក់គ្នា ជាមួយអាមេរិកឡើយ តែក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការដែរ»

១៧៖ រដ្ឋមន្រ្តីក្រសួងអប់រំ៖ គ្មានការបន្ធូរបន្ថយចំពោះបេក្ខជនការប្រឡងបាក់ឌុបឆ្នាំនេះឡើយ បើទោះបីជាមានរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ

១៨៖ ប្រេងឆៅធ្លាក់ថ្លៃ ខណៈការរីករាលដាលយ៉ាងរហ័សនៃវីរុសថ្មីអូមីក្រុង ប៉ះពាល់ដល់ចក្ខុវិស័យតម្រូវការប្រេងឥន្ធនៈ

១៩៖ រដ្ឋមន្ដ្រីក្រសួងអប់រំ ដាក់ចេញវិធានការមួយចំនួន ដើម្បីឲ្យដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១ ប្រកបដោយរលូន

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Apple ស្នើដល់ឥណ្ឌាដកការចោទប្រកាន់ពីបទរំលោភលើទីផ្សារប្រកួតប្រជែង

២៖ Facebook បានបង់ប្រាក់ពិន័យទៅឱ្យរុស្ស៊ី ជុំវិញមាតិកាហាមឃាត់ ខណៈសវនាការថ្មីមួយទៀតនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ

៣៖ អតីតគ្រូបង្វឹកកីឡាករចាំទីរបស់ភ្នំពេញក្រោន ប្រកាសកុំឲ្យយល់ច្រឡំថា លោកជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលបានប្រមាថលោក Honda

៤៖ សាលី អ៊ូមើត សម្រេចបំណងគ្រងជើងឯកពានរង្វាន់កម្រិតអាស៊ី Jet Ski Pro Tour 2021

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)