(កំពង់ចាម)៖ អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៤នាក់ទៀត នៅខេត្តកំពង់ចាម បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីស្វាគមន៍ទទួល អតីតថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្គ្រោះជាតិទាំង៤នាក់ បានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំមូលដ្ឋាន នៃអតីតគណបក្សសង្គ្រោះជាតិទាំង៤រូប ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះរួមមាន៖

*ទី១៖ លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សា CNRP សង្កាត់វាលវង់

*ទី២៖ លោកស្រី ទឹង គាលីវ អតីតសមជិកក្រុមប្រឹក្សា CNRP សង្កាត់វាលវង់

*ទី៣៖ លោក សោ សុន អតីតសមាជិក បម្រុង ក្រុមប្រឹក្សា CNRP ឃុំមៀន ស្រុកព្រៃឈរ

*ទី៤៖ លោក ប៉ោ ងន់ អតីតសមាជិក បម្រុងក្រុមប្រឹក្សា CNRP សង្កាត់វាលវង់ ក្រុងកំពង់ចាម ។

សូមជម្រាបថា អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិជាប្រព័ន្ធ។ ជាមួយនឹងការកាត់ទោសរំលាយ តុលាការក៏បានហាមឃាត់ថ្នាក់ដឹកនាំគណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ មានថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៨រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដោយពួកគេចេញបង្កើតគណបក្សថ្មី និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕