(ភ្នំពេញ)៖ ក្រុមវាយកូនហ្គោលសន្តិភាព ឬហៅជាភាសាអង់គ្លេសថា Santepeap Golf Club បានរៀបចំកម្មវិធីប្រកួតកូនហ្គោលអបអរសាទរ ដែលមានឈ្មោះថា ពានរង្វាន់ឈ្នះ-ឈ្នះ ដែលមានអ្នកចូលរួម ៧៩នាក់ និងបានប្រព្រឹត្តធ្វើនៅតារាងវាយកូនហ្គោលមួយនៅជាយរាជធានីភ្នំពេញ ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបំផុសសមាជិកខ្លួនដែលមានចំនួន៧៩នាក់ ឲ្យយល់កាន់តែច្បាស់និងកាន់តែស្រលាញ់ ថែរក្សា និងការពារសុខសន្តិភាពជាតិដែលគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងឡើងយ៉ាងលំបាកលំបិន ហើយរីកចំរើន ស្គាល់ការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។

ថ្លែងបំផុសយ៉ាងដូច្នេះរបស់ក្រុមវាយកូនហ្គោលសន្តិភាពកាលពីចុងសប្ដាហ៍កន្លងទៅនេះនៅក្នុងពិធីប្រកួតវាយកូនហ្គោលលក្ខណៈមិត្តភាពយកជ័យលាភីកីឡាវាយកូនហ្គោលនៅឯ ទីលានវាយកូនហ្គូលមួយកន្លែងនៅជាយក្រុង, សមាជិកក្រុមទាំងអស់បានថ្លែង អរគុណសន្តិភាព អរគុណសម្ដេចតេជោហ៊ុនសែន ដែលបានកសាងប្រទេសជាតិពីផេះផង់ ប្រែក្លាយពីប្រទេសដែលគ្មានអ្វីសោះ រហូតមានបានរីកចំរើន ហើយពិសេសពលរដ្ឋមានជីវភាពកាន់តែធូរធារឡើង ដែលជាឱកាសសប្បាយរីករាយសំរាប់ប្រជាជន បង្កើតក្រុមកីឡាវាយកូនហ្គោលដើម្បីសាមគ្គី និងស្រឡាញ់សន្តិភាព ព្រមទាំងការពារសន្តិភាពនេះឡើង។

ប្រភពបន្តថា ក្រុមរបស់លោកពិតជាឱ្យតម្លៃខ្ពស់បំផុតចំពោះសន្តិភាព ទើបក្រុមលោកដាក់ឈ្មោះក្រុមខ្លួនថា "ក្រុមកីឡាវាយកូនហ្គោលសន្តិភាព" នេះឡើង ឱ្យស្របតាមប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ន ។

ពួកគាត់បញ្ជាក់ទៀតថា ក្រុមកីឡារបស់ពួកលោកនឹងនៅតែបន្តបំផុសបំផុលដល់សមាជិកខ្លួន និងប្រជាពលរដ្ឋទូទៅឲ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព ស្រឡាញ់សន្តិភាព និងចូលរួមថែរក្សាសន្តិភាព ហើយក៏បន្តបំផុសឱ្យពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ផងដែរ ដ្បិតកម្ពុជាយើងមានសមត្ថភាពខ្ពស់លើការងារនេះ ប៉ុន្តែការចូលរួមទាំងអស់គ្នាក៍ជាកត្តាសំខាន់ផងដែរ ។

សូមជម្រាបថា ការប្រកួតកីឡាវាយកូនហ្គោលនេះជ័យលាភី Gross Scoreបានទៅលើឈ្មោះ កែ ពេជ្របូរ៉ាវី, លេខ ១ (ជេីងឯក) NET Score: យ៉ែម រ៉ាដា, លេខ ២ NET Score: ថោ ជេដ្ឋា និងលេខ ៣ NET Score: ប៉ូ ចំរេីន។

គណៈកម្មការរៀបចំពិធី បានថ្លែងអំណរគុណដល់អ្នកជួយឧបត្ថម្ភ និងកីឡាករដែលបានចូលរួមសហការធ្វើឱ្យដំណើរការប្រកួតមិត្តភាពទទួលបានជោគជ័យ ហើយសង្ឃឹមថានឹងរៀបចំការប្រកួតនេះបន្តទៀតនៅថ្ងៃខាងមុខ៕