(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្ងៃនេះជាករណីលើកទី១ហើយ ដែលមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨០៣នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕