(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាលកិច្ច បានរៀបចំនូវអត្ថបទមួយពន្យល់ ពីការផ្ដទ្ទាទោសចំពោះបុគ្គល ដែលប្រព្រឹត្ដល្មើសក្នុងវិស័យបរធនបាលកិច្ច។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

យោងតាមមាត្រា ៤៥ នៃច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើស ត្រូវផ្តន្ទាទោសតាមក្រម ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ចំពោះអំពើណាមួយ ក្នុងវិស័យបរធនបាលកិច្ចក្នុងចំណោមអំពើដូចជា៖

១៖ រំលោភលើទំនុកចិត្ត ឬរំលោភអំណាច ក្នុងការបំពេញមុខងាររបស់បរធនបាល ក្នុងគោលបំណងទទួលផលប្រយោជន៍ផ្ទាល់ខ្លួន ឬដល់តតិយជន
ឬក្នុងគោលបំណងធ្វើឲ្យខូចប្រយោជន៍ដល់ភាគីពាក់ព័ន្ធ
២៖ ឆបោកក្នុងវិស័យបរធនបាលកិច្ច ដែលប្រព្រឹត្តដោយបរធនបាល,
៣៖ រារាំង ឬជ្រៀតជ្រែកដល់មន្ត្រីអធិការកិច្ចក្នុងការបំពេញមុខងារ ដូចមានចែងក្នុងមាត្រា៣៥នៃច្បាប់នេះ,
៤៖ ក្លែងបន្លំឯកសារ ឬបំភ័ន្តនិយ័តករបរធនបាលកិច្ច ឬផ្សព្វផ្សាយ ឬផ្តល់ព័ត៌មានមិនពិតប្រព្រឹត្តដោយបរធនបាល ដែលនាំឲ្យខូចផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធ និង
៥៖ បំផ្លាញឯកសារភស្តុតាងនៃបទល្មើស ក្នុងវិស័យបរធនបាលកិច្ច ក្នុងគោលបំណងធ្វើជាឧបសគ្គ ដល់ការស្រាវជ្រាវរបស់មន្ត្រីអធិការកិច្ច ឬមន្ត្រីមានសមត្ថកិច្ច ពាក់ព័ន្ធផ្សេងទៀត(ច្បាប់ស្តីពីបរធនបាលកិច្ច, ២០១៩; ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ២០២១ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១)៕