(សៀមរាប)៖ រយៈពេល៣ថ្ងៃ (១៨-២០ មេសា) អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចខេត្តសរៀមរាប បានដឹកទឹកជូនប្រជាពលរដ្ឋបានចំនួន ២៤៣៧គ្រួសារ ដែលកំពុងគ្រោះខ្វះទឹកប្រើប្រាស់​ នៅក្នុងក្រុងសៀមរាប ស្រុកជីក្រែង និងស្រុកបន្ទាយស្រី។

យោងតាមមន្រ្តីសាលាខេត្តសៀមរាប បានឲ្យដឹងថា ចំនួនទឹកដឹកយកទៅឲ្យគ្រួសារខ្វះខាតទឹកនេះ គ្រួសារខ្លះទទួលបានទឹក ៤០០លីត្រ និងគ្រួសារខ្លះទៀត ៨០០លីត្រ ទៅតាមទំហំសម្ភារៈដាក់ទឹក ដែលពួកគាត់មាន។ ដូច្នេះចំនួនទឹក ដែលដឹកជូនប្រជាពលរដ្ឋ នេះមានចំនួនរាប់ម៉ឺនលីត្រ។

មន្រ្តីសាលាខេត្តសៀមរាបបន្តថា អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប នៅតែបន្តរួមគ្នាដឹកទឹកជូនប្រជាពលរដ្ឋរហូតដល់ពេលមាន ភ្លៀងធ្លាក់ និងមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ៕