(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំមួយស្តីពី «ការគ្រប់គ្រងរថយន្តនាំចូលដោយពន្ធអាករ ជាបន្ទុករបស់រដ្ឋ និងការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ» ដោយនាពេលកន្លងមក រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួង-ស្ថាប័នរដ្ឋ និងបុគ្គល ពាក់ព័ន្ធនាំចូលរថយន្តសម្រាប់បម្រើការងារ ដែលជាប្រភេទទំនិញមានវេទយិតភាពខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងចំណូលពន្ធ និងអាករគយ ដែលជាប្រភពចំណូលដ៏ចំបងនៃថវិកាជាតិ ដោយដាក់ពន្ធអាករជាបន្ទុករបស់រដ្ឋ ប៉ុន្តែមានករណីខ្លះការប្រើប្រាស់រថយន្តទាំងនោះ មិនទាន់ចំគោលដៅ និងធានាឲ្យបាននូវប្រសិទ្ធភាពពេញលេញ រីឯការកត់ត្រាក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក៏មិនទាន់បានសព្វគ្រប់អស់នៅឡើយ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានធ្វើការណែនាំ និងដាក់វិធានការឲ្យអនុវត្តចំនួន៤ចំណុចធំៗ៖
ទី១៖ អំពីពន្ធ និងអាករនាំចូល, ទី២៖ អំពីការចុះបញ្ជីរថយន្តជាទ្រព្យសម្បត្តិរដ្ឋ, ទី៣៖ អំពីពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ,
ទី៤៖ អំពីការទិញរថយន្តដោយប្រើប្រាស់ថវិការដ្ឋ។

សូមអានសារាចរណែនាំរបស់រាជរដ្ឋាភិបាល នៅខាងក្រោមនេះ៖