(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្តូរអភិបាលរងខេត្តកំពត។ នេះបើតាមអនុក្រឹត្យរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងអនុក្រឹត្យរបស់សម្តេចតេជោ បានសម្រេចដូចខាងក្រោម៖

*ទី១៖ ផ្ទេរភារកិច្ចលោក ប៉ិល កុសល ពីអភិបាលរងខេត្តកំពត ទៅបម្រើការងារនៅក្រសួងមហាផ្ទៃ
*ទី២៖ តែងតាំងលោក វ៉ិត វឌ្ឍនា ជាអភិបាលរងខេត្តកំពត៕