(ភ្នំពេញ)៖ នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានផ្តល់បទសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ដោយពន្យល់លម្អិតជុំវិញការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយឃាត់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះមេក្លោងជួញដូរចំនួន៤នាក់ (ស្លាប់ម្នាក់)។

ការបង្ក្រាបនេះសមត្ថកិច្ចរឹបអូសបានថ្នាំញៀនខេតាមីនចំនួន១៤៨៤គីឡូក្រាម និងសារធាតុផ្សំជាង៨៤តោន ជាមួយម៉ាស៊ីន និងឧបករណ៍ស្វ័យប្រវត្តិធំៗ សំរាប់ប្រព្រឹត្តកម្ម កែឆ្នៃគ្រឿងញៀនជាច្រើនប្រភេទ៕

សូមទស្សនាកិច្ចសម្ភាសទាំងស្រុង៖