(​វៀង​ច័ន្ទ​)៖ លោក ថុង​លួ​ន ស៊ី​សួ​លី​ត (Thongloun Sisoulith) ត្រូវបាន​រដ្ឋសភា​ឡាវ បោះឆ្នោត​គាំទ្រ​ឲ្យ​ឡើង កាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ហើយ សម្រាប់​ឆ្នាំ​២០១៦ នេះ​តទៅ​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​រសៀល​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ឆ្នាំ​២០១៦​។​

​ការបោះ​ឆ្នោត​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ថ្មី ឡើងកាន់​តំណែង​នៅ​ប្រទេស​ឡាវ​នេះ គឺ​បាន​កើតឡើង​បន្ទាប់​ពី ការឡើង​បោះ​ឆោត​គាំទ្រ ប្រធានរដ្ឋសភា និង​ប្រធានាធិបតី​ថ្មី កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​។ គួរបញ្ជាក់​ថា កាលពី​ចុង​ខែ​មីនា និង ដើម​ខែ​មេសា​កន្លងមក​នេះ ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស ជិតខាង​ឡាវ ក៏​បាន​ធ្វើ​ការផ្លាស់ប្តូរ ប្រធានសភា​, ប្រធានាធិបតី​ និងនាយក​រដ្ឋមន្ត្រី​ថ្មី​ផងដែរ​៕​