(អូរីហ្គិន-អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងបង្ហាញការគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ដ្រី នៅពេលអនាគត។

ពួកគាត់បានអះអាងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្ដវេនដ៏សាកសម ដោយហេតុថា លោកមានចំណេះដឹង និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ។ ពួកគាត់បានបង្ហាញនូវក្ដីសង្ឃឹមទៀតថា នៅថ្ងៃអនាគត នៅពេលលោក ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ដ្រី នឹងដឹកនាំប្រទេសមានសុខសន្ដិភាព បានរីកចម្រើនដូចសម្ដេចតេជោ នោះដែរ។

ពួកគាត់បានគូសបញ្ជាក់បែបនេះថា «យើងខ្ញុំសូមថ្លែងអំណរគុណ និងគាំទ្រប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ថា គាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រីនាពេលអនាគត។ យើងខ្ញុំមានសេចក្ដីសប្បាយរីករាយ និងគាំទ្រ១០០ភាគរយ ដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានយុវជន ដែលមានក្រមសីលធម៌ល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ ហើយពួកយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំប្រទេសបានល្អ ដូចជាសម្ដេច ហ៊ុន សែន»

ប្រជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកទាំងនោះ បានបន្ថែមទៀតថា «ពួកយើងខ្ញុំទាំងអស់ បានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពជាកុលបុត្រខ្មែរដ៏ឆ្នើមដែលអាចដឹកនាំប្រទេស ទៅថ្ងៃអនាគតបានដ៏រុងរឿង។ លោកប្អូនបណ្ឌិត មានគុណធម៌ល្អ សីលធម៌ល្អ ចំណេះវិជ្ជាដ៏ខ្ពង់ខ្ពស់ ដូច្នេះពួកយើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះសមាសភាពរបស់លោកប្អូនបណ្ឌិត»

សូមស្ដាប់ការឡើងរបស់ប្រជាពលរដ្ឋខ្មែរ នៅរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិកនៅខាងក្រោមនេះ៖