(ភ្នំពេញ)៖ វណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស មានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» នឹងត្រៀមចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៦​នេះ ដើម្បីជាចំណីអារម្មណ៍ និងជា​ចំណីចក្ខុថ្មីប្លែកមួយទៀត ខណៈដែលផលិតកម្មដ៏ធំមួយនេះ បានបញ្ចាំងរឿងខ្នាតធំ ជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រ យ៉ាងខ្លាំង​ពី​សំណាក់ទស្សនិកជន នាពេលកន្លងមក។​

ខ្សែភាពយន្ត«អ្នកនាងម្ចាស់ឡឺកឺ» ត្រូវបានម្ចាស់ផលិតកម្ម បញ្ជាក់ថា ជាប្រភេទខ្សែភាពយន្តបែប​ស្នេហា កំប្លុកកំប្លែង ឡប់ៗ ឡឺកឺ សើចសប្បាយតាំងពីដើម រហូតដល់ចប់ នឹងត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស សម្រាប់ទស្សនិកជន ។​ ជាមួយគ្នានេះ ផលិតកម្ម ក៏បានផ្ដោតសំខាន់ ទៅលើការពង្រឹងគុណភាព ដោយបានជ្រើសរើសតួសម្ដែង ទីតាំងថត និងបច្ចេកទេសថ្មីៗចុងក្រោយ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានលក្ខណៈទាក់ទាញអ្នកទស្សនា។

រឿង«អ្នកនាងម្ចាស់ឡឺកឺ» នឹងត្រូវដាក់បញ្ចាំង នៅតាមរោងភាពយន្តទំនើបនានា រួមមាន រោងភាពយន្ត Major Cineplex , Legend TK , Legend City mall , Legend Mean Chey, Platinum Cineplex , Platinum ខេត្ត សៀមរាប និង សាលមហោលស្រព ព្រះសីហមុ​នីខេត្តកំពងចាម ៕