(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៧០, ៤៣០,៩២២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៣២២,០៨៨នាក់ និងជាសះស្បើយឡើងវិញ ២៤៣,១០៦,៧៧៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥០, ៨០១,៤៥៥នាក់ ស្លាប់ចំនួន ៨១៧,៩៥៦នាក់ និងជាសះស្បើយចំនួន ៤០,០០៣, ៦៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៦៩៧,៨៦០នាក់ ស្លាប់ចំនួន ៤៧៥,៦៣៦នាក់ និងជាសះស្បើយ ៣៤,១២២, ៧៩៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ១៨៩,៨៦៧នាក់ ស្លាប់ ៦១៦,៩៤១នាក់ និងជាសះស្បើយ ២១,៤១៤,៣១៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖