ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែធ្នូ៖ បង្ក្រាប២៧ករណី ឃាត់ខ្លួន៦២នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី និងជួញដូរ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៨៦៧ករណី ឃាត់មនុស្ស១២,៨៦២នាក់ (ស្រី៧៥៦នាក់)៕