(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីក្នុងការកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រយា ស្ថិតក្នុងភូមិក្រយា ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក

ពិធីរៀបចំក្រុងពាលីទីស្នាក់គណបក្សនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្គ លោក លោកស្រី តំណាងភូមិឃុំ មន្ត្រីរាជការនានាព្រមទាំងលោកយាយ លោកតាជាច្រើននាក់ចូលរួមផងដែរ។

នាឱកាសនោះដែរ លោក ជា អឿង មានមតិសំណេះសំណាលជាមួយក្រុមការងារលោកយាយលោកតាព្រមទាំងគូសបញ្ជាក់ថា ក្នុងថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយដែលក្នុងនាមប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក មានកិត្តិយស និងសេចក្តីអរក្រៃលែងចំពោះសមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះព្រោះវាជាផ្នែកមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានសំរាប់អោយសមាជិកសមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានភូមិ ឃុំផងដែរ។

លោក ជា អឿង ក៏បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

បន្ទាប់ពីពិធីឧទ្ទិសបួងសួងក្រុងពាលីតាមបែបប្រពៃណីសាសនារួចមក លោកក៏បានចែកអំណោយជូនដល់លោកយាយ លោកតាម្នាក់ៗ ទទួលបានអាវរងា១ និងថវិកាចំនួន១ម៉ឺនរៀល។

គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រយា ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ១៧ម៉ែត្រ គុណ៣០ម៉ែត្រ អគារទំហំ ៩ ម៉ែត្រ គុណ១២ម៉ែត្រ មានបន្ទប់ទឹក១ ប្រក់ក្បឿង ក្រាលការ៉ូ សាងសង់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ រហូតដល់បំណាច់ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាអស់ជាង ២ម៉ឺនដុល្លារ៕