(ភ្នំពេញ)៖ ខ្មែរមានសញ្ជាតិអាមេរិក ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនបានព្រឺរោមនោះឡើយ ចំពោះការព្រមានរបស់ទណ្ឌិត សម រង្ស៉ី ចង់ដកសញ្ជាតិអាមេរិករបស់ពួកគេ ព្រោះតែការគាំទ្រគណបក្សប្រជាជនកម្ពុជានោះ។ ពួកគេបានហៅការព្រមានរបស់ទណ្ឌិត សម រង្ស៉ី ជារឿងមិនអាចទៅរួច ប្រៀបដូចជាសំឡេងក្អាត់យំរកទឹកភ្លៀងបន្តដង្ហើមជីវិតតែប៉ុណ្ណោះ។

នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News បានជួបនឹងខ្មែរមានសញ្ជាតិអាមេរិក និងជាអ្នកគាំទ្រដ៏មុតមាំចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងពេលពួកគេមកលេងស្រុកខ្មែរ ហើយក៏បានឆ្លៀតសម្ភាសន៍ពាក់ព័ន្ធការព្រមាននេះ។

សូមទស្សនាវីដេអូបទសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយខ្មែរមានសញ្ជាតិអាមេរិក គាំទ្រគណបក្សប្រជាជនកម្ពុជា ជុំវិញសារព្រមានដកសញ្ជាតិ ពីទណ្ឌិត សម រង្ស៉ី និងបក្ខពួក៖