(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេចមួយតែងតាំង លោក សេង ជ័យវុធ ឋាននន្តរស័ក្តិវវរមន្រ្តី ថ្នាក់ទី៤ នៃក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ ជានាយករងរដ្ឋបាលខេត្តសាលាខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកបណ្ឌិត សេង ជ័យវុធ ធ្លាប់ជាព្រឹទ្ធបុរស នៃសាកលវិទ្យាល័យមួយនៅខេត្តបាត់ដំបង និងជាបណ្ឌិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសជប៉ុន៕