(បន្ទាយមានជ័យ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសិក្ខាសាលា ធ្វើការបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូក គោ ការកែច្នៃចំណីគោ ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំងជំងឺឆ្លង សម្រាប់អ្នកចិញ្ចឹមសត្ច នៃការបង្កាត់សិប្បនិម្មិតគោ ជូនដល់កសិករចិញ្ចឹមគោ ពីសកម្មភាពសម្រាប់ឆ្នាំ២០២២ នៅតាមសហគមន៍។

សិក្ខាសាលានេះ បានធ្វើឡើងលោកប៉ាង សុវណ្ណា សេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុសត្វ ព្រមទាំងសហការី។

លោក ហ៊ុយ ទូក បានឱ្យដឹងថា សិក្ខាសាលាការបណ្តុះបណ្តាល បច្ចេកទេស ចិញ្ចឹមជ្រូក គោ នៅតាមសហគមន៍ ការកែច្នៃចំណីគោ ជ្រូក ណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លងផ្សេងៗ វាមានសារៈសំខាន់ណាស់ នៃការបង្កាត់សិប្បនិម្មិតគោ ជ្រូក ជូនដល់កសិករចិញ្ចឹមគោជ្រូក ក្នុងគោលបំណងពិនិត្យលើកែប្រែសកម្មភាពខ្លះនៃការិយល័យចំណុះ និងខណ្ឌទាំងពីរ ដើម្បីសម្រេចគោលដៅផែនការសកម្មភាពឆ្នាំ២០២២។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា ការបណ្តុះបណ្តាលស្តីពីការចិញ្ចឹម ជ្រូក គោ នៅតាមសហគមន៍នេះត្រូវធ្វើតារាងលម្អិតកន្លែងចិញ្ចឹមជ្រូកនិងកិច្ចសហការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងនោះមន្ត្រីកសិកម្មធ្វើការ ពន្យល់ និងធ្វើការនាំដល់កសិករ ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមគោ ការកែច្នៃចំណីគោ ការធ្វើផ្អកចំបើង ការដាំស្មៅដំណាំចំណីសត្វ ការសាងសង់ក្រោលគោ ការធ្វើវ៉ាក់សាំង ជំងឺឆ្លង និងសារៈសំខាន់នៃការបង្កាត់ សិប្បនិម្មិតគោ ជូនដល់ក្រុមកសិករចិញ្ចឹមគោជ្រូក។

មន្រ្តីបសុពេទ្យដែលប្រចាំការ នៅតាមសត្តឃាតដ្ឋាន បានបន្តពង្រឹងការត្រួតពិនិត្យអនាម័យសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីរក្សាបាននូវគុណភាពសាច់សត្វដោយបានអូសត្រាបញ្ជាក់នៅលើផ្ទាំងសាច់ ដែលអាចធានាបានថាជាសាច់ចេញពីសត្តឃាតដ្ឋាន មានមន្រ្តីត្រួតពិនិត្យត្រឹមត្រូវសម្រាប់អ្នកបរិភោគក្នុងខេត្ត៕