Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញ ដល់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ២រូប (Video inside)

11-12-2021 12:01

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់ នីតិសម្បទាឡើងវិញដល់អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប គឺលោក ស៊ុន ចន្ធី និងលោក មុត ផល្លា។

នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។