(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣៤១,៧៤២នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,៤៨៧នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,៧៥២នាក់ (ស្លាប់ ១៤៣,៩២៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៦,២០០នាក់ (ស្លាប់ ៤៩,៩៦១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៨៣,៥២៣នាក់ (ស្លាប់ ៣០,៨៣១នាក់)
* ថៃ ឆ្លងចំនួន ២,១៦០,៧៨០នាក់ (ស្លាប់ ២១,១១០នាក់)
* វៀតណាម ឆ្លងចំនួន ១,៣៨២,២៧២នាក់ (ស្លាប់ ២៧,៤០២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៦,០២៤នាក់ (ស្លាប់ ១៩,១៧០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧២,៤៣៣នាក់ (ស្លាប់ ៧៨៣នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៣២៧នាក់ (ស្លាប់ ២,៩៧៨នាក់)
* ទ្បាវ ឆ្លងចំនួន ៨៦,១៤៨នាក់ (ស្លាប់ ២៣១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,២៨៣នាក់ (ស្លាប់ ៩៨នាក់)៕