(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៣១៤,៥៣៩នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩៦,១៤១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៨,៥៦០នាក់ (ស្លាប់ ១៤៣,៩១៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៥,៩៩៦នាក់ (ស្លាប់ ៤៩,៩៣៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៧៨,៤៦៥នាក់ (ស្លាប់ ៣០,៧៨៧នាក់)
* ថៃ ឆ្លងចំនួន ២,១៥៦,៥៨៧នាក់ (ស្លាប់ ២១,០៨២នាក់)
* វៀតណាម ឆ្លងចំនួន ១,៣៦៧,៤៣៣នាក់ (ស្លាប់ ២៧,១៨៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៥,៤០៣នាក់ (ស្លាប់ ១៩,១៥៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧១,៩៧៩នាក់ (ស្លាប់ ៧៧៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៣១២នាក់ (ស្លាប់ ២,៩៧៤នាក់)
* ទ្បាវ ឆ្លងចំនួន ៨៤,៥០៣នាក់ (ស្លាប់ ២២៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៣០១នាក់ (ស្លាប់ ៩៨នាក់)៕