(ស្ទឹងត្រែង)៖ ពន្ធនាគារខេត្តស្ទឹងត្រែង នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញលិខិតបដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន ដែលបានផ្សព្វផ្សាយនៅថ្ងៃទី០៩នេះថា មានករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីអនុរក្សពន្ធនាគារសរុបប្រមាណជាង៣០០នាក់។

បំភ្លឺលើព័ត៌មានមិនពិតនេះ ពន្ធនាគារខេត្តស្ទឹងត្រែងបានអះអាងថា រាល់ខ្លឹមសារខាងលើនេះគ្មានមូលដ្ឋានពីតួលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្តរហ័ស (Rapid Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា PCR សិន ទើបអាចរាប់បញ្ចូលទៅក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩បាន។

ពន្ធនាគារខេត្តស្ទឹងត្រែងបានចាត់ទុកការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពន្ធនាគារស្ទឹងត្រែង ដែលទាមទារឲ្យមានការកែតម្រូវឡើងវិញ៕

ខាងក្រោមនេះជាលិខិតបដិសេធរបស់ពន្ធនាគារខេត្តស្ទឹងត្រែង៖