(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យប្រសិទ្ធភាពនៃការប្រើគ្រឿងចក្រ Stabilizer ដែលកំពុងសាងសង់កំណាត់ផ្លូវជាតិលេខ២១B ប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូល ស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូ ខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។

សូមជម្រាបថា គម្រោងសាងសង់កំណាត់ផ្លូវនេះ គ្រោងនឹងចំណាយរយៈពេលមួយខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប ផលិតនៅ ប្រទេស ជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេសពីអ្នកជំនាញការជប៉ុន ដែលអាចជួយឱ្យផ្លូវកាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរស្របបរិបទនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ននេះផងដែរ៕