(ភ្នំពេញ)៖ លោកជំទាវឧកញ៉ា គៀន ស្រីនាង ភរិយាអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា «អ្នកឧកញ៉ា»

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរបស់ព្រះមហាក្សត្រខ្មែរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។

ការសម្រេចត្រាស់បង្គាប់តែងតាំងលោកជំទាវឧកញ៉ា គៀន ស្រីនាង ជាអ្នកឧកញ៉ា បន្ទាប់ពីលោកជំទាវបានចូលរួមចំណែកក្នុងសកម្មភាពជាច្រើន ដើម្បីជួយដល់សង្គម និងរាជរដ្ឋាភិបាល៕