(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ចាន់ រ៉ាស៊ី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងលិខិតរំលកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ ដោយបានទទួលដំណឹងថា ឯកឧត្តម ចាន់ រ៉ាស៊ី រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាអតីតអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយ រោគាពាធ»

សម្ដេចបានបន្ដថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឯកឧត្តម ចាន់ រ៉ាស៊ី ជាមេគ្រួសារ ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណ៏ដ៏ថ្លៃថ្លា»

សម្ដេចបានចាត់ទុកថា «ការបាត់បង់ ឯកឧត្តម ចាន់ រ៉ាស៊ី គឺជាការបាត់បង់កុលបុត្រខ្មែរឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញាស្មារតី និងមានគុណបំណាច់ក្នុងការចូលរួមចំណែកកសាងជាតិមាតុភូមិកម្ពុជា សម្រេចបាននូវកិច្ចការជា ច្រើនជូនសង្គមជាតិរហូតមកដល់សព្វថ្ងៃនេះ»

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៖