(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានរយៈពេលមួយឆ្នាំហើយ ដែលខ្លួនបានបំពេញភារកិច្ចក្រោមកំណែទម្រង់ថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា សមិទ្ធផលធំៗ ដែលសម្រេចបានរយៈពេលមួយឆ្នាំនេះ មានចំនួន ៤ ចំណុចរួមមាន៖ លិខិតបទដ្ឋានគតិយុត្ត, ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយ, ជំនួបពាក់ព័ន្ធនឹងការផ្តល់ជំនួយ និងការងារ បច្ចេកទេស និងជំនួបជាមួយភ្ញៀវជាតិ និងអន្តរជាតិ។