(ភ្នំពេញ)៖ ឧបាសិកា ឆាយ គីម ត្រូវជាម្តាយបង្កើតឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:៤៧នាទីយប់ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឧបាសិកា ឆាយ គីម គឺជាការបាត់បង់នូវម្ដាយ ម្តាយក្មេក និង ជីដូនប្រកបដោយព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។

សមតម្កល់ធ្វើបុណ្យតាមប្រៃពៃណីនៅគេហដ្ឋានសព តាមផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រៃកព្នៅ រាជធានីភ្នំពេញ (៥០០ម៉ែត្រពីគល់ស្ពានព្រែកព្នៅ)។

ក្រសួងយុត្តិធម៌ សូមជូនដំណឹងមរណភាពដ៏ក្រៀមក្រំនេះ ចាត់ទុកជាគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងយុត្តិធម៌ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងចាប់មគ្គផលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕