(ភ្នំពេញ)៖ ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ក្នុងញត្តិគាំទ្រ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រា បានគូសបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលពោរពេញដោយថាមពល សមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងការដឹកនាំ ប្រកបដោយភាពឆ្លាតវ័យមានសីលធម៌ គុណធម៌ និងប្រជាប្រិយភាពខ្ពស់ជាធនធានដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាប្រកបដោយសក្តានុពលចាត់ទុកជាថ្នាក់ដឹកនាំវ័យក្មេងគំរូទទួលបានការកោតសរសើរ ស្រលាញ់ពេញចិត្តពេញថ្លើម ព្រមទាំងទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយនឹងកំពុងរួមចំណែកចូលរួមដឹកនាំយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រា មានជំនឿជឿជាក់យ៉ាងមុតមាំ និងប្តេជ្ញាយ៉ាងពេញទំហឹងគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតនាពេលអនាគត ដើម្បីបន្តការដឹកនាំការពារបូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពជាតិ លើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងឆាកអន្តរជាតិ ព្រមទាំងបន្តការអភិវឌ្ឍជាតិឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ នាំមកនូវវិបុលសុខ និងសុភមង្គល ជូនប្រជាជាតិកម្ពុជា៕