Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ចាន់ ស៊ីថុន ជាទីប្រឹក្សាសម្តេចហេង សំរិន និងថ្នាក់ដឹកនាំ សមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងស្តុកតុន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

04-12-2021 10:13

(ភ្នំពេញ)៖ ឯកឧត្តម ចាន់ ស៊ីថុន ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរមួយរូប ដែលបានទទួលការសិក្សានៅសាលាបណ្ឌិតយោធាសហរដ្ឋអាមេរិក West Point និងជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានចំណេះដឹង បទពិសោធន៍ សមត្ថភាព និងលក្ខណសម្បត្តិគ្រប់គ្រាន់ សក្តិសមបំផុតក្នុងការបំពេញតួនាទី និងភារកិច្ចបន្តវេនដឹកមាំប្រទេសជាតិនាពេលអនាគត។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕