(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់អតិថិជន របស់អគ្គិសនីកម្ពុជាឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៤៖១០នាទី មានករណីលោតឌីស្យុងទ័រទ្វារ ចរន្តពីអនុស្ថានីយទី២ ( GS2-F3A) ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅតាមបណ្តោយផ្លូវ៣៦៩ ចាប់ពីខាងត្បូងផ្សារច្បារអំពៅ រហូតដល់វត្តចំពុះក្អែក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អគ្គីសនីកម្ពុជាបានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនោះតំបន់ខាងលើ មេត្តាអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនី៕