(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,១៣៣,៥៣៣នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៩២,៧៤៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥៦,៩៩៨នាក់ (ស្លាប់ ១៤៣,៨៥០នាក់)
* ហ្វីលីពីន ឆ្លងចំនួន២,៨៣៣,៤៧៣នាក់ (ស្លាប់ ៤៨,៧៥២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៦៤៤,០២៧នាក់ (ស្លាប់ ៣០,៥២១នាក់)
* ថៃ ឆ្លងចំនួន ២,១៣០,៤៦១នាក់ (ស្លាប់ ២០,៨៧៨នាក់)
* វៀតណាម ឆ្លងចំនួន ១,២៦៦,២៨៨នាក់ (ស្លាប់ ២៥,៦៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៣,៣៤៦នាក់ (ស្លាប់ ១៩,១២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៦៧,១៥០នាក់ (ស្លាប់ ៧៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,១៨៣នាក់ (ស្លាប់ ២,៩៤៩នាក់)
* ទ្បាវ ឆ្លងចំនួន ៧៦,៤៩៦នាក់ (ស្លាប់ ១៨៦នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,១១១នាក់ (ស្លាប់ ៩៧នាក់)៕