(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ តម្លៃ៣៦០លានដុល្លារ នៅស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ។

រោងចក្រផលិតស្ករស កៀបទឹកអំពៅ របស់ក្រុមហ៊ុនចិន Rui Feng (Cambodia) International Co. Ltd អាចហៅបានថា ជារោងចក្រផលិតស្ករស កៀបទឹកអំពៅធំជាងគេនៅអាស៊ី។

រោងចក្រនេះ ត្រូវបានគេរំពឹងរំពឹងថា អាចមានសមត្ថភាពផលិតស្ករសបានជាង​១ពាន់តោនក្នុងមួយថ្ងៃ ជាមួយនឹងចម្ការអំ​ពៅដែលបាន ដាំដុះរួចរាល់ចំនួន១៣,០០០ហិកតា ។ ក្នុងមួយថ្ងៃ ក្រុមហ៊ុនត្រូវការអំពៅ​ចូលក្នុងរោងចក្រ​ចំនួន២ម៉ឺនតោន​ដើម្បីកិន និងចម្រាញ់យកស្ករស ហើយក្នុងមួយថ្ងៃ​រោង​ចក្រអាចទទួលបាន​ស្ករសរហូត​ដល់ជាង​១ពាន់តោន សម្រាប់ចែកចាយទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ៕