(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ បានបង្ហាញរបាយការណ៍បូកសរុបសភាពការណ៌ និងលទ្ធផលកិច្ចសហប្រតិបត្តិការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ ដោយបានលើកឡើងជារួមថា សភាពការណ៌ទូទៅមានលក្ខណៈស្ងប់ស្ងាត់ល្អ ហើយប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើដំណើរកំសាន្ត នៅតំបន់ទេសចរណ៍នានា ព្រមទាំងព្រឹត្តការណ៌អង្គរសង្ក្រាន្ត នៅខេត្តសៀមរាបបានយ៉ាងសប្បាយរីករាយ ដោយគ្មានការរំខានពីអ្វីមួយនោះឡើយ។

យ៉ាងណាក៏ដោយ របាយការណ៍ខាងលើ ក៏បានឡើកឡើងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតពលរដ្ឋខ្មែរ របួស និងខូចខាតយាយន្តជាដើម ហើយបទល្មើសមួយចំនួន ក៏បានកើតឡើងផងដែរ។

ខាងក្រោមនេះ ជារបាយការណ៍សរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការក្នុងឱកាសបុណ្យចូលឆ្នាំ រយៈពេល៤ថ្ងៃ៖