(អាមេរិក)៖ ខណៈដែលទៅចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅសហរដ្ឋអាមេរិក នាថ្មីៗនេះ លោក ហ៊ុន ម៉ាណែត មេដឹកនាំវ័យក្មេងនៅកម្ពុជា បានធ្វើបទបង្ហាញជូនដល់ប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក អំពីសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅប្រទេសកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នៅកម្ពុជាគ្រាន់តែកាសែតមានប្រមាណ ៣២២អង្គភាព ទស្សនាវដ្តីមាន១៦៨ ហើយទូរទស្សន៍មានចំនួន១៧ ដែលក្នុងនោះមានទាំងគាំទ្រ និងប្រឆាំងរដ្ឋាភិបាល។ ក្រៅពីនោះក៏មានភ្នាក់ងារកាសែតបរទេសផងដែរ។
ចំណែកសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិវិញ នៅលើ Facebook មានអ្នកខ្លះឈានដល់ការជេរប្រមាថថែមទៀត ដោយសារតែសិទ្ធិ សេរីភាពខ្លាំងពេក។

លោក ហ៊ុន ម៉ាណែត ថា «សិទ្ធិសេរីភាព ជេរដូចព្យុះ។ ជួនកាលក្មេងតូចមួយ ជេរមនុស្សចាស់អាយុស្មើជីតារបស់ខ្លួន»។

ខាងក្រោមនេះជាវីដេអូរបស់ លោក ហ៊ុន ម៉ាណែត៖