Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អ្នកស្លាប់កើនដល់៤១នាក់ហើយ ក្រោយគ្រោះរញ្ជួយដី នៅអេក្វាទ័រ​​

17-04-2016 11:59

(អេក្វាទ័រ​​)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្សស្លាប់ រហូតមកដល់ពេលនេះចំនួន៤១នាក់ ហើយគ្រោះរញ្ជួយដីនោះក៏ បានធ្វើឲ្យអគារជាច្រើនក្នុងរដ្ឋធានី គ្វីតូ រងភាពរង្គោះរង្គើផងដែរ ដែលជាហេតុនាំឲ្យដាច់ចរន្តអគ្គិសនី និងផ្លូវថ្នល់ជាច្រើនរងការខូចខាត។ 

ដោយឡែកប្រទេសប៉េរូ ដែលនៅជិតខាង បានធ្វើការប្រកាស អាសន្នថានឹងអាចកើតមានរលកយក្សស៊ូណាមិ ថែមទៀត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៧។

អាជ្ញាធរដោះស្រាយគ្រាមានអាសន្នរបស់ប្រទេស អេក្វាទ័រ បានសម្រេចដាក់ខេត្តចំនួន ០៦ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយ នេះទៅក្នុងគ្រាមានអាសន្ន បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដី កម្រិត ៧,៨ រ៉ិចទ័រ វាយប្រហារក្រុង Muisne ជាប់ឆ្នេរសមុទ្រ ចម្ងាយ ៣០០ គីឡូម៉ែត្រពី ទីក្រុង Guayaquil ភាគខាងជើងប្រទេស៕