(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២នាក់, ជាសះស្បើយ១៩នាក់, ស្លាប់ចំនួន៥នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦២លាន ៣៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ២២ម៉ឺននាក់ និងជាសះស្បើយជាង ២៣៦លាន ៩០ម៉ឺននាក់!

៣៖ កូនស្រី លោក កឹម សុខា៖ «ឪពុកខ្ញុំ មានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន»

៤៖ អង្គការ WHO អះអាងថា មេរោគបំប្លែងថ្មី Omicron «មានហានិភ័យខ្ពស់» ដែលអាចធ្វើឲ្យករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំង

៥៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក

៦៖ ឡាវរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួនជិត ១,៣០០នាក់ និងស្លាប់ ៤នាក់

៧៖ ជំនួយវ៉ាក់សាំង៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំង៣គ្រឿងរបស់កម្ពុជា នឹងត្រូវប្រគល់ជូនរដ្ឋាភិបាលឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង ថ្ងៃសុក្រសប្តាហ៍នេះ

៨៖ ចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងទ្វីបអាហ្វ្រិកកើនឡើងដល់ ៨.៦៣លាននាក់, ប្រទេសអាហ្វ្រិកខាងត្បូងជាប់លេខ១

៩៖ កម្ពុជា-ឡាវ ឯកភាពគ្នាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការ លើវិស័យថាមពល ទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជកម្ម

១០៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សន្យាផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន មួយពាន់លានដូសដល់តំបន់អាហ្វ្រិក

១១៖ ខួប៥ឆ្នាំការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, សម្តេចតេជោអំពាវនាវដល់កូនខ្មែរគ្រប់រូប ត្រូវចេះស្រឡាញ់ ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌរបស់ជាតិ

១២៖ លោក ចូ បៃដិន ណែនាំគ្រប់គ្នាកុំឲ្យតក់ស្លុតចំពោះ Omicron និងប្តេជ្ញាថាមិន lockdown អាមេរិកជាថ្មីឡើយ

១៣៖ នាយករដ្ឋមន្រ្តីឡាវថា កម្ពុជាមានការរីកចម្រើនខ្លាំង ពិសេសរាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលយ៉ាងច្រើន

១៤៖ ជប៉ុនរកឃើញករណីវីរុសបំប្លែងថ្មី Omicron ជាលើកដំបូង លើអ្នកដំណើរម្នាក់ មកពីអាហ្រ្វិក

១៥៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៦៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤២២នាក់ស្លាប់ក្នុង ១ថ្ងៃ

១៦៖ ឡាវ ស្នើកម្ពុជា បង្កើតក្រុមទំនាក់ទំនងតាមព្រំដែន ដើម្បីងាយស្រួលផ្លាស់ប្ដូរព័ត៌មាន និងសហប្រតិបត្តិការ

១៧៖ ឡាវនឹងរៀនសូត្រពីកម្ពុជា ចំពោះផែនការចាក់វ៉ាក់សាំងកូវីដ១៩

១៨៖ នាយករដ្ឋមន្រ្តីឡាវ ចូលក្រាបថ្វាយបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា

១៩៖ នាយករដ្ឋមន្រ្តីឡាវ បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេល២ថ្ងៃ

២០៖ ទំហំពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានជាង៥១៣លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ

២១៖ ក្រសួងធនធានទឹក ជូនដំណឹងស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែធ្នូ, ខេត្តមួយចំនួន អាកាសធាតុចុះត្រជាក់រហូតដល់ ១៥អង្សាសេ

- ព័ត៌មាន Fresh News Plus

១៖ អស្ចារ្យ! Messi ឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០២១ គម្រប់បាន ៧ដងច្រើនជាងគេ

២៖ ព័រទុយហ្គាល់ រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីអូមីក្រុងចំនួន ១៣ករណីនៅក្លិប Belenenses SAD

៣៖ លោក Jack Dorsey លាលែងពីតំណែង CEO របស់ Twitter ជាផ្លូវការ និងប្រគល់តំណែងទៅឱ្យលោក Parag Agrawal ប្រធានផ្នែកបច្ចេកវិទ្យាកាន់កាប់បន្ត

៤៖ តុលាការរុស្សីសម្រេចពិន័យក្រុមហ៊ុនអាមេរិក Google នូវទឹកប្រាក់ ៣លានរូប្លី ពីបទមិនលុបមាតិកាខុសច្បាប់

៥៖ តើលោក Parag Agrawal នាយកប្រតិបត្តិថ្មីរបស់ Twitter គឺជានរណា?

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)