(ភ្នំពេញ)៖ ជីវប្រវត្តិរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានបង្ហាញដោយ គណបក្សហ៊្វុនស៉ិនប៉ិចនៅថ្ងៃនេះ បន្ទាប់ពីព្រះអង្គយាងសោយព្រះទិវង្គត។

សម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ព្រះសពសម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមអាននូវជីវប្រវត្តិសង្ខេបរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖