(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការី នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ណុប ធឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល ពារាម នៃអធិការដ្ឋាននគរបាលស្រុកបាទី ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបាននាំយកថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក ណុប ធឿន ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារក្នុងពេលសម្រាកព្យាលផងដែរ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានជូនពរឱ្យលោកអនុសេនីយ៍ឯក ណុប ធឿន ឆាប់ជាសះស្បើយ ដើម្បីបានត្រឡប់ចូលបម្រើការជូនអង្គភាពវិញផងដែរ៕