(ភ្នំពេញ)៖ ការធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ ត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ ដោយសារតែថតកុន ហើយប្រជាពលរដ្ឋទាំងអស់ តម្រូវឲ្យធ្វើដំណើរឆ្លងកាត់តែតាមស្ពានជ្រោយចង្វារថ្មីតែមួយប៉ុណ្ណោះ ពោលទាំងចេញ និងចូល។

ចំពោះការផ្អាកចរាចរណ៍លើស្ពានជ្រោយចង្វារចាស់ ដែលម្ខាងស្ថិតនៅខណ្ឌដូនពេញ និងម្ខាងទៀតស្ថិតនៅខណ្ឌជ្រោយចង្វារខាងលើនេះ សមត្ថកិច្ច និងអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនោះឡើយ។ តែសមត្ថកិច្ចបានព្រលយថា ការបិទចរាចរណ៍នៅយប់ថ្ងៃនេះ គឺមកពីមានកម្មវិធីថតខ្សែភាពយន្តជប៉ុន។

ខណៈពេលនេះម៉ោង៩យប់ ចរាចរណ៍ហាក់ចាប់ផ្តេីមច្រេីនឡេីងៗ អាចនឹងមានការស្ទះចរាចរណ៍ផងដែរ ទាំងទៅ ទាំងមក បេីកបរលេីស្ពានតែមួយ។

ចំពោះការផ្អាកចរាចរណ៍លើស្ពានជ្រោយចង្វារចាស់ ដែលម្ខាងស្ថិតនៅខណ្ឌដូនពេញ និងម្ខាងទៀតស្ថិតនៅខណ្ឌជ្រោយចង្វារខាងលើនេះ សមត្ថកិច្ច និងអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនោះឡើយ។ តែសមត្ថកិច្ចបានព្រលយថា ការបិទចរាចរណ៍នៅយប់ថ្ងៃនេះ គឺមកពីមានកម្មវិធីថតខ្សែភាពយន្តជប៉ុន។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា តើការបិទចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់នេះ នឹងបើកដំណើរការនៅពេលណានោះទេ ដែលតាមសេចក្តីរាយការណ៍ខ្លះថា បិទរហូតដល់ម៉ោង៣ព្រឹកឡើង