(ប៊ែលហ្សិច)៖ លោក Jacqueline Galant រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេស​ ប៊ែលហ្សិក បានប្រកាសលាលែងពីតំណែង ក្រោមសម្ពាធពាក់ព័ន្ធ នឹងសុវត្ថិភាពព្រលានយន្តហោះទីក្រុង ព្រុចសែល ដែលរងការវាយប្រហារនាពេលកន្លងទៅ នេះយោងតាមព័ត៌មាន Sky news ចេញផ្សាយមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ។

​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ២០១៦​នេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​អាកាសយានដ្ឋាន និង​នៅ​ចំណត​រថភ្លើង​ក្រោម​ដី ក្នុង​ទីក្រុង​ព្រុច​សែ​ល ដែល​បណ្ដាលឲ្យ​មនុស្ស ៣៤​នាក់​ស្លាប់ និង​២៥០​នាក់​រងរបួស ហើយ​​ករណីនេះត្រូវបាន​ក្រុម ISIS អះអាងថា ជា​ទង្វើ​របស់​ខ្លួន​៕​