(ភ្នំពេញ)៖ ថ្មីៗនេះមានជនខិលខូចមួយរូបបានលួចប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News បន្លំផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិក Telegram, WhatsApp ទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជាប្រធានស្ថាប័ន ឬអង្គភាពមួយចំនួនដើម្បីសុំការឧបត្ថម្ភថវិកាមួយចំនួន ក្រោមរូបភាពខ្លួនមានការខ្វះខាត។

ជនខិលខូចខាងលើបានប្រើប្រាស់រូបថត និងឈ្មោះរបស់បុគ្គលិកអង្គភាពព័ត៌មាន Fresh News មួយរូបឈ្មោះ «វុធ» ប្រើលេខទូរស័ព្ទ៖ 061 761 667 ផ្ញើសារតាម Telegram និង WhatsApp ទៅកាន់មន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ, មន្រ្តីជាន់ខ្ពស់ខេត្តកណ្តាល, មន្រ្តីនគរបាលច្រកព្រំដែន, មន្រ្តីគយ, មន្រ្តីអាវុធហត្ថ និងអាជ្ញាធរ-សមត្ថកិច្ចជាច្រើនទៀត ដោយសុំថវិកា ខ្លះ៥០ម៉ឺនរៀល ខ្លះ៧០ដុល្លារ ខ្លះ១០០ដុល្លារ ឬ២០០ដុល្លារ ។ល។ ចំពោះលេខទូរស័ព្ទដែលជនខិលខូច ផ្ញើទៅឲ្យមន្ត្រីសម្រាប់ទាក់ទង ឬផ្ញើថវិកាឲ្យជាដើម ពេលទូរស័ព្ទចូល តែមិនមានអ្នកលើកទទួលនោះទេ។

អង្គភាពព័ត៌មាន Fresh News សូមព្រមានដល់បុគ្គលខិលខូច ដែលប្រើប្រាស់ទូរស័ព្ទ 061 761 667 បញ្ឈប់ជាបន្ទាន់នូវសកម្មភាពឆរបោកនេះ ប្រសិនបើនៅតែបន្តប្រើប្រាស់សកម្មភាពឆរបោកបែបនេះទៀត អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់។

សេចក្ដីប្រកាសនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសាធារណជនជ្រាបជាព័ត៌មាន។

សូមមេត្តាទាក់ទងមកកាន់ អង្គភាពព័ត៌មាន Fresh News តាមរយៈទូរស័ព្ទ៖ 097 500 0001, 012 90 4444, 088 8003 803